ជាធម្មតានៅពេលដែលយើងនៅក្មេង ចាស់ៗតែងតែសួរយើងថា តើកូនចង់ធ្វើអីធំឡើង? ក្មេងភាគច្រើនចង់ធ្វើពេទ្យ វិស្វករ មេធាវី អ្នកជំនួញ និងគ្រូបង្រៀន។ ទោះបីជាពួកគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ក៏នៅតែមានមនុស្សជ្រើសរើសយកមុខងារជាគ្រូដែរ ពីព្រោះថាវាជាការងារដែលមានកត្តិយស។ ប៉ុន្តែសព្វថ្ងៃនេះ កត្តិយសរបស់គ្រូបង្រៀននៅប្រទេសខ្មែរក្តី នៅបរទេសក្តី កំពុងតែទទួលរងគ្រោះពីសំណាក់សាធារណៈ ។ ប្រាក់ខែគ្រូស្ទើរតែស្មើរឬអាចទាបជាងអ្នករត់ម៉ូតូកង់បីផង។ រីឯការទាមទៀរពីសារធារណៈជនវិញ គឺលើសលប់ជាងការគាំទ្រពីពួកគេ។ សេចក្តីត្រូវការរបស់សិស្សកំពុងតែអណ្តែតលើងពីមួយថ្ងៃទៅមួយថ្ងៃ តែសេចក្តីត្រូវការរបស់គ្រូត្រូវមើលរំលងឬជាន់ពន្លិចចោល។
ប៉ុន្តែហេតុអ្វីបានជាមានអ្នកដែលនៅចង់ធ្វើជាគ្រូបង្រៀន? តើគាត់ទទួលបានផលចំណេញអ្វីខ្លះទៅ? ខ្ញុំថាគ្មាននរណាសម្រេចចិត្តធ្វើគ្រូព្រោះគិតថាខ្លួននឹងក្លាយជាអ្នកមានដូចជាអ្នករកស៊ីទេ។ តើហេតុអ្វីទៅ? ឬក៏មកពីពួកគាត់អស់ជម្រើស? នៅពេលដែលខ្ញុំសិក្សាបរិញ្ញាតិប័ត្រនៅសកលវិទ្យាល័យវ៉ាស្ហិងតោន ខ្ញុំចាប់ផ្តើមសិក្សាផ្នែកវិស្វករ ដោយសារតែខ្ញុំដឹងថាផ្នែកនេះគឺងាយរកការធ្វើ ហើយអាចរកបានប្រាក់កម្រៃចិញ្ជឹមជីវិតបានខ្ពស់ផងដែរ។ ប្អូនប្រុសខ្ញុំសិក្សាខាងវិស្វករកុំព្យូវទ័រ បងប្រុសធ្វើការឲ្យក្រុមហ៊ុនផលិតយន្តហោះ Boeing ។ ម៉ាក់ប៉ាសុទ្ធតែធ្វើការឲ្យក្រុមហ៊ុនអេឡិកត្រូនិកទាំងពីររូប។ ដូច្នេះ ជម្រើសសិក្សាវិស្វករជាផ្លូវដើរយ៉ាងធម្មជាតិមួយដែលខ្ញុំត្រូវដើរ។ ប៉ុន្តែបន្ទាប់ពីសិក្សាបានពីរឆ្នាំ ខ្ញុំចាប់ផ្តើមមានអារម្មណ័ថា ខ្ញុំមិនសូវពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែសិក្សាសោះ។ ខ្ញុំក៏សម្រេចចិត្តប្តូរទៅសិក្សាផ្នែកគណិតវិទ្យាអនុវត្តវិញ ដោយគិតថា បើយ៉ាងម៉េចៗ ខ្ញុំនៅតែអាចរកការធ្វើបាននៅក្នុងវិស័យវិស្វករ។ បន្ទាប់ពីរៀនចប់បរិញ្ញាប័ត្រ ខ្ញុំក៏សាកដាក់ពាក្យចូលបន្តសិក្សាអនុបណ្ឌិតផ្នែកវិស័យអប់រំគណិតវិទ្យាទាំងប្រថុយប្រថាន ពីព្រោះគេយកតែគ្រូណាដែលមានបទពិសោធន៍យ៉ាងតិចណាស់ពីរទៅបីឆ្នាំ។ តែខ្ញុំទើបតែរៀនចប់ អត់ទាន់មានបទពិសោធន៍អីទេ។ សំណាងខ្ញុំដល់ ឆ្អឹងខ្ញុំអណ្តែត សកលវិទ្យាល័យបានអនុញ្ញាតិឲ្យខ្ញុំបន្តអនុបណ្ឌិត ដែលមានរយៈពេលពីរឆ្នាំទៀត។ ខ្ញុំរៀនចប់អនុបណ្ឌិតពេលខ្ញុំមានអាយុ 24 ឆ្នាំ ហើយខ្ញុំក៏បានចូលបង្រៀនតាមមហាវិទ្យាល័យនៅក្នុងក្រុងស៊ីអាផុល។ ដោយសារតែខ្ញុំនៅក្នេងបន្តិច ការបង្រៀននៅមហាវិទ្យាល័យមានផលវិបាកខ្លះ ដែលបានធ្វើឲ្យខ្ញុំធុញទ្រាន់នឹងការងារ។ ខ្ញុំក៏សម្រេចចិត្តប្តូរទៅកម្រិតវិទ្យាល័យវិញ។ ប្រាំឆ្នាំដែលខ្ញុំបង្រៀននៅវិទ្យាល័យ ខ្ញុំបានយល់ដឹងច្រើន ជាពិសេសពីមូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើជាគ្រូបង្រៀន។ ប្រាំឆ្នាំនោះបានបង្រៀនខ្ញុំឲ្យដឹងពីតូនាទីខ្លួនឯង និងកាតព្វកិច្ចជាគ្រូក្នុងការអភិវឌ្ឍន៍មនុស្ស។ ទាំងប្រាំយ៉ាងខាងក្រោមនេះ ជាមូលហេតុដែលខ្ញុំសមេ្រចចិត្តធ្វើជាគ្រូបង្រៀន៖
មុខងារជាគ្រូបង្រៀនគឺពិតជាមានសារៈសំខាន់ទូលំទូលាយណាស់។ វាមិនងាយស្រួលដូចជាការគិតឬការធ្វើរបស់មនុស្សមួយចំនួនទេ។ បើសិនជាមានគ្រូណានិយាយថា ការបង្រៀនគ្មានអ្វីពិបាកទេ គាត់ប្រាកដជាមិនបានឬមិនទាន់បានបំពេញភារកិច្ចគាត់ជាគ្រូឲ្យបានពេញលេញនៅឡើយទេ។ វេសនារបស់មនុស្សម្នាក់ទាំងមូលគឺឋិតនៅលើដៃរបស់យើងជាគ្រូ។ ដូច្នេះយើងត្រូវឈប់យកអនាគតគ្នាមកលែងសើច ឬការងារបណ្តោះអាស្ននពីព្រោះយើងគ្មានជម្រើសអ្វីផ្សេងក្នុងជីវិត។
1 Comment
|
By Rodwell KOVThis blog is solely the opinions of Rodwell, and not of any teachers or staff who work at Rodwell Institute. Archives
September 2015
Categories |